website_news:2021290907

ដោះលែងពលរដ្ឋខ្មែរ៣នាក់ឲ្យរួចពីការចោទវិញ ក្រោយជាប់ពន្ធនាគារលើទឹកដីថៃ

https://kohsantepheapdaily.com.kh/ ២៨ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១៧:២០

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ៣នាក់ត្រូវបានក្រុមអាជ្ញាធរថៃដោះលែងពីពន្ធធនាគារក្នុងខេត្តស៊ីសាកេត កាលពីព្រឹកថ្ងៃទី២៥ ខែកញា ឆ្នាំ២០២១ រួចក៏ត្រូវនាំខ្លួនប្រគល់ឲ្យក្រុមអាជ្ញាធរកម្ពុជាវិញតាមរយៈច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ឧត្តរមានជ័យ។ អ្នកទោសខ្មែរទាំង៣នាក់ដែលត្រូវក្រុមអាជ្ញាធរថៃដោះលែងឲ្យមានសេរីភាពវិញនោះ គឺ១- ឈ្មោះញ៉េន ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកោះរាម ឃុំកោះរាម ស្រុកបរវិល ខេត្តបាត់ដំបង ២- ឈ្មោះសេង យ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដីក្រហម ឃុំដីក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង៣- ឈ្មោះ ថេង ឡែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបីប៉ុយ ឃុំបីប៉ុយ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម អ្នកទាំង៤នាក់ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទឆ្លងដែនរកកាប់ឈើគ្រញូងខុសច្បាប់នៅប្រទេសថៃ ដោយចូលតាមច្រកអូក្រញូង ហើយក៏ត្រូវជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។

ក្រុមអាជ្ញាធរកម្ពុជា បម្រើការងារនៅច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន៣នាក់ខាងលើ បន្ទាប់ពីបានធ្វើការសាកសួរ និងធ្វើកិច្ចសន្យា រួចក៏បានប្រគល់ទៅឲ្យគ្រូពេទ្យផ្នែកចត្តាឡីស័ក នាំយកសំណាកធ្វើតេស្តរកមើលមេរោគកូវីដ១៩ ជាលទ្ធផលគឺអវិជ្ជមាន ក្រោយមកក៏បានបញ្ជូនទៅធ្វើចិត្តាឡីស័ក នៅសាលាបឋមសិក្សាទួលថ្មីផងដែរ ៕

website_news/2021290907.txt · Last modified: 2021/09/29 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki