website_news:2021291202

អាជ្ញាធរ ទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង

https://gdlf-kh.com/ 2021/12/28/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន១០០នាក់, ស្រី៣៨នាក់ និងក្មេង១៣នាក់ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស និងជាលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួនម្នាក់ ដោយក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាលត្រាវជូរ (ស្រុកសំពៅលូន)។ ក្នុងនោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៥៥នាក់ (ស្រី២១នាក់, ក្មេង៨នាក់) ចំណែកពលករចំនួន៤៤នាក់, ស្រី១៧នាក់ និងក្មេង៥នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ដោយបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចំនួន៦នាក់ (ស្រី២នាក់) ហេីយក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញ។

website_news/2021291202.txt · Last modified: 2021/12/29 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki