website_news:2021300301

ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ និងបក្ខពួក ករណីរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់

https://gntimes.com/news/ ថ្ងៃ ២៩ ខែ មិនា , ឆ្នាំ ២០២១, (Update on March 29, 2021 at 2:44 pm)

ខេត្តបន្ទាយមានជ័យៈ ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ និងបក្ខពួក ២ នាក់ ខណៈលួចដឹកមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀងទៅប្រទេសថៃ ក្នុងសម័យកាលកូវីដ-១៩ ។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ នៅច្រករបៀងមួយកន្លែងនៅក្រោយផ្ទះរបស់ខ្លួនក្នុងឋិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចចម្រុះរួមមាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កងពលតូចថ្មើរជើងលេខ ៥១ និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ បានសហការណ៍បង្ក្រាបនៅនឹងផ្ទះជនសង្ស័យ តែពលករទាំងនោះបានរត់ឆ្ពោះទៅខាងភាគីថៃតែម្តង នៅសល់តែមេខ្យល់ និងសម្ភារ:មួយចំនួនទើបឃាត់ខ្លួនបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំបន្ត។ ជនសង្ស័យដែលកម្លាំងចម្រុះឃាត់ខ្លួននោះរួមមានៈ

១-ឈ្មោះ យឹម នៅ ភេទ ប្រុស អាយុប្រហែល ៤៧ ឆ្នាំ (ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត (ជាអ្នកដឹកមនុស្ស)។

២-ឈ្មោះ ចាន់ ណារ៉ុង ភេទ ប្រុស អាយុ ៤០ ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ) រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ។

៣.ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ ៤៦ ឆ្នាំ បុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ។

សមត្ថកិច្ចបានអោយដឹងថា ពេលដែលមានប្រជាពលរដ្ឋរាយការណ៍នោះ ជនសង្ស័យបានធ្វើសកម្មភាពដាក់មនុស្សចូលរថយន្តនៅចំណុចក្រោយផ្ទះសំណាក់លីហួត លុះដល់ផ្ទះរបស់ជនសង្ស័យក្បែរមាត់អូរព្រំដែននៅខាងជើងចុងស្រល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត បានធ្វើសកម្មភាពបញ្ជូនមនុស្សចេញទៅខាងភាគថៃតែម្តង។ សមត្ថកិច្ចបញ្ចាក់ថា អ្នកដែលមេខ្យល់លួចនាំឆ្លងដែននោះមានគ្នា ៥ នាក់ ទំនងជាជនជាតិថៃ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតរថយន្តម៉ាកកាម៉ារីឆ្លាមពណ៌សមួយគ្រឿង ស្លាកលេខ ព្រះសីហនុ .2A.1354 និងកាបូបដាក់ខោអាវ២ ចង្ក្រានអគ្គីសនីមួយផងដែរ ។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា គេឃើញរថយន្តខាងលើចេញចូលៗច្រើនលើកច្រើនសារតែមិនចាប់អារម្មណ៍ទេ ដោយអាងគាត់ជាក្រុមប្រឹក្សាសង្កាត់ ហើយផ្ទះរបស់គាត់នៅចំណុចកើតហេតុនោះផងដែរ ៕

website_news/2021300301.txt · Last modified: 2021/03/30 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki