website_news:2021300302

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញចំនួន ០៥នាក់ បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក

http://cambodiapolice.com/policekh/ 9:17 am 29 មីនា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ តាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង, កម្លាំងវរសេនាតូចលេខ533 និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ស្ថិតនៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ០៥នាក់, ស្រី ០១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ និងធ្វើការអប់រំណែនាំរួចហើយ កម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021300302.txt · Last modified: 2021/03/30 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki