website_news:2021300402

កម្លាំងវរសេនាតូចការពារព្រំដែនគោល៨១៧ ស្រុកសំពៅលូន ទទួលពលរដ្ឋខ្មែរមកពីប្រទេសថៃចំនួន៨នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាលូនកូនភ្នំ៣២

http://cambodiapolice.com/policekh/ 5:36 pm 29 មេសា 2021

ខេត្តបាត់ដំបង ៖ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូចលេខ៥៣៣ ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ។

សមត្ថកិច្ចបានទទួលពលរដ្ឋខ្មែរមកពីប្រទេសថៃចំនួន២ទីតាំង ៖ ទី១-ត្រង់ភូមិសាស្ត្រភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន មានចំនួន៥នាក់(ស្រី១នាក់ ក្នុងនោះ ក្មេងប្រុស៣នាក់) និងចំណុចភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន៣នាក់(ប្រុសក្នុងនោះ ក្មេងប្រុស១នាក់) សរុបទាំង២ទីតាំងចំនួន៨នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួច កម្លាំងបានធ្វើការអប់រំណែនាំ និងប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021300402.txt · Last modified: 2021/04/30 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki