website_news:2021300604

ពលករខ្មែរត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់រយៈពេល២ថ្ងៃមាន១៤៣នាក់ និងរកឃើញវិជ្ជមានកូវីដ១៥នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៩ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:២៨

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់រយៈពេល២ថ្ងៃ មានចំនួន១៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន១៥នាក់ នៅថ្ងៃទី២៧ ដល់២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ មានពលករខ្មែរត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ដែលត្រូវបានក្រុមការងារមណ្ឌលសំចតទទួលមានចំនួន៧៥នាក់ ស្រី៣៣នាក់ ហើយត្រូវបានក្រុមការងារយកសំណាក់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ មានចំនួន៣នាក់ ស្រី២នាក់ ប្រុស១នាក់ មានប្រជាពលរដ្ឋស្រុកពួក ខេត្តសៀមរាបចំនួន២នាក់ និងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យចំនួន១នាក់ ។ លោកបានបញ្ជាក់ថា ៖ បើប្រៀបធៀប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃ មានចំនួន៦៨នាក់ ស្រី២៣នាក់ ហើយក្រុមការងារយកសំណាក់ធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩ មានចំនួន១២នាក់ ស្រី៥នាក់ប្រុស៧នាក់ មានប្រជាពលរដ្ឋ នៅស្រុកចិត្តបុរីខេត្តក្រចេះ មានចំនួន២នាក់ស្រី១នាក់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានចំនួន១នាក់ ស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានចំនួន២នាក់ ស្រី១នាក់ ស្រុកមេសាង ខេត្តព្រៃវែង មានចំនួន១នាក់ ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ មានចំនួន២នាក់ ស្រី១នាក់ ។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ៖ ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ក្រោយក្រុមការងារទទួលដាក់មណ្ឌលសំចតនៅច្រកអូរជាន់ស្រុកអូរជ្រៅ ហើយបានធ្វើការពិនិត្យសុខភាព និងយកសំណាកធ្វើតេស្ត ហើយបានជូនអាហារសម្រន់ហើយអ្នកអវិជ្ជមានកូវីដ១៩ត្រូវបានដឹកជញ្ជូនតាមរថយន្តក្រសួងការពារជាតិដាក់មណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំណែកអ្នករកឃើញវិជ្ជមានកូវីដ១៩ ត្រូវបានដឹកទៅដាក់មណ្ឌលព្យាបាលជំងឺឆ្លងកូវីដ១៩ ៕

website_news/2021300604.txt · Last modified: 2021/06/30 21:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki