website_news:2021300702

ក្រោយបិទខ្ទប់ព្រំប្រទល់ខេត្តនិងច្រកព្រំដែនកម្ពុជា-ថៃ ស្រាប់តែពលករនាំគ្នាសម្រុកចូល

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៩ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៦:៣៨

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលរាជរដ្ឋាភិបាលបិទខ្ទប់ព្រំប្រទល់ខេត្ត និងបិទច្រកព្រំដែនកម្ពុជា-ថៃ ពលករបានសម្រុកចូលមកកម្ពុជា តាមច្រកអូរបីជាន់១ថ្ងៃជិត៣០០នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជិត១០០នាក់ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា រាជរដ្ឋាភិបាលកម្ពុជាសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្គ្រចំនួន៨ខេត្ត ក្នុងនោះ មានខេត្តបន្ទាយមានជ័យដែលត្រូវបានបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ.១៩ប្រភេទ ដែលតា(DELTA)។ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃចាប់ពីវេលាម៉ោង២៣ និង៥៩នាទី នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ.១៩ប្រភេទដែលតា(DELTA)។ ជាក់ស្តែង នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ នៅច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមការងារមណ្ឌលសំចតបានទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ រយៈពេល១ថ្ងៃជិត៣០០នាក់ ហើយរកឃើញអ្នកវិជ្ជមានកូវីដ.១៩ជិត១០០នាក់ ដែលត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល និងអ្នកវិជ្ជមានកូវីដ.១៩ត្រូវបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ។

នៅពេលដែលក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកម្ពុជាវិញ ត្រូវបានក្រុមការងារជូនអាហារសម្រន់ ហើយពិនិសុខភាព និងយកសំណាក ធ្វើតេស្តបើរកឃើញ វិជ្ជមានកូវីដ.១៩ត្រូវបានបញ្ជូនទៅព្យាបាលនិងអ្នកអវិជ្ជមានកូវីដ.១៩បញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ៕

website_news/2021300702.txt · Last modified: 2021/07/30 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki