website_news:2021300707

ពលរដ្ឋខ្មែរ ២នាក់ ជាប់ពន្ធនាគារ ត្រូវបានអាជ្ញាធរថៃ ដោះលែងឱ្យមកស្រុកវិញ

https://kohsantepheapdaily.com.kh/ Oddar Meanchey ២៩ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២២:០៣

ខេត្តឧត្តរមានជ័យ៖ ក្រុមអាជ្ញាធរថៃ បានធ្វើការដោះលែងពលរដ្ឋខ្មែរ ២នាក់ ចេញពីពន្ធនាគារឱ្យមានសេរីភាពវិញ កាលពីវេលាម៉ោង ១១ និង២៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នាំខ្លួនយកមកប្រគល់ឱ្យអាជ្ញាធរ កម្ពុជា តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពលរដ្ឋខ្មែរ ដែលក្រុមអាជ្ញាធរថៃ ដោះលែងឈ្មោះ កន ហឿន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិថ្នល់បែង ឃុំត្បែង ស្រុកគូលែន ខេត្តព្រះវិហារ និងម្នាក់ទៀត ឈ្មោះ ជិត ថេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អ្នកទាំងពីរ ចាប់ខ្លួនថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ចោទពីបទឆ្លងដែន កាប់ឈើក្រញូង ចូលតាមច្រកតាសឹម ជាប់គុក នៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។

ក្រុមអាជ្ញាធរកម្ពុជា បម្រើការងារច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹង ពលរដ្ឋខ្មែរ ២នាក់ ក្រោយពីបានទទួលពីក្រុមអាជ្ញាធរថៃរួច សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ឆ្លងដែនខុសច្បាប់បន្តទៀត បន្ទាប់មក លោកគ្រូពេទ្យ ប្រចាំការ នៅច្រកអន្តរជាតិជាំ ក៏បានធ្វើតេស្ត យកសំណាករកជំងឺ COVID ១៩ លទ្ធផលអវិជ្ជមាន បញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាអន្លង់វែង៕ ឱម សារឿន

website_news/2021300707.txt · Last modified: 2021/07/30 12:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki