website_news:2021300806

ឃាត់ខ្លួនជនជាតិថៃ ៣០ នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២៨ សីហា ២០២១ដោយ Blue Sky

ជនជាតិថៃចំនួន ៣០ នាក់ ដែលក្នុងនោះមានមេខ្យល់ ចំនួន ៣ នាក់ ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ សហការជាមួយកម្លាំងអធិការ ស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេកំពុងប្រមូលផ្តុំគ្នា បម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ ត្រង់ចំណុច ផ្ទះលេខ ៩៧ ភូមិ១ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា ។

ជនជាតិថៃទាំង ៣០ នាក់ គឺពួកគេមកពីបណ្តាខេត្តមួយចំនួន ដោយគេបានសារភាពថា ការប្រមូលផ្តុំគ្នានេះ ដោយសាររង់ចាំឱកាស សម្រាប់ឲ្យមេខ្យល់ចំនួន ៣ នាក់ ក្នុងការនាំឆ្លងដែនចូលទៅកាន់ប្រទេសកម្ពុជា តែត្រូវចាប់ខ្លួនទៅហើយ។ ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើឲ្យពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយទទួលបានប្រាក់ខែចាប់ពី២២.០០០ បាតដល់ ២៥.០០០ បាត ៕ អត្ថបទ ៖សោ និយមរ័ត្ន

website_news/2021300806.txt · Last modified: 2021/08/30 15:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki