website_news:2021300807

ទទួលពលរដ្ឋកម្ពុជាវិលត្រឡប់មកពីថៃ និងពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូល

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៨ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ០៩:២៦

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានទទួលប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញ ចំនួន០៣នាក់ ពីយោធាថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហោះមុននេះបន្តិច ។

លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនចក្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២ បានទៅទទួលប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញ ចំនួន០៣នាក់,ស្រី០១នាក់ ក្នុងនោះក្មេងប្រុស០១នាក់ ពីយោធាថៃ កងអនុសេនាធំលេខ១១១៣ នៃកងវរសេនាធំលេខ១៣ ត្រង់ចំណុចនិយាមកា0213666-1482174 ភូមិសាស្ត្រ ភូមិខៅឆង់ឃែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខប៉ុស្តិ៍ព្រំដែនចក្រីភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្រោយពីសាកសួរ កត់ឈ្មោះរួច កម្លាំងយើងបានប្រគល់ជូនក្រុមគ្រូពេទ្យ បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ដើម្បីពិនិត្យសុខភាពនិងធ្វើតេស្តរហ័សនៅទីនោះ ៕

website_news/2021300807.txt · Last modified: 2021/08/30 15:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki