website_news:2021300906

ជនជាតិថៃ១១នាក់លួចឆ្លងដែនចូលមកប្រទេសកម្ពុជាត្រូវកងកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួន

http://nokorwatnews.com/ 28/09/2021

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងសហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា បានចំនួន១១នាក់ ក្នុងនោះស្រី៥នាក់ និងកង់បីចំនួន១គ្រឿង នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោក មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានបញ្ជាក់ថា កងកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

ជាក់ស្តែង ថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ បានដឹកនាំកម្លាំងដើរល្បាតក៏ ជួបពលករថៃ បានលួចឆ្លងដែនចូលប្រទេសកម្ពុជា ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ លោកបន្តថា អនុវត្តតាមបទបញ្ជាថ្នាក់លើកម្លាំងគ្រប់គោលដៅ បានល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យធ្វេសប្រហែសឡើយព្រោះខណៈពេលប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់៕

website_news/2021300906.txt · Last modified: 2021/09/30 11:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki