website_news:2021300908

សមត្ថកិច្ចណែនាំដល់ពលករខ្មែរ-ថៃចំនួន ៣៧នាក់ ឈប់ចាញ់បោកមេខ្យល់ទៀតទៅ ខណៈលួចឆ្លងដែនខុសច្បាប់

https://cen.com.kh/ Posted ByPen Srey NeatSeptember 29, 2021

បន្ទាយមានជ័យ ៖ ពលករខ្មែរ-ថៃ ចំនួន ៣៧នាក់ ដែលប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ១និង៤០នាទី រំលងអាធ្រាត្រ ឈានថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរ-ថៃចំនួន ៣៧នាក់នេះ ក្នុងនោះ មានពលករខ្មែរ ២៦នាក់ និងពលករថៃ ១១នាក់, ពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកទឹកដីកម្ពុជាខុសច្បាប់។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅឱ្យ ក្រុមការងារចម្រុះច្រកអូរបីជាន់ ចាត់ការការតាមនីតិវិធី, ហើយសមត្ថកិច្ចបានណែនាំថា លើកក្រោយៗទៀត សូមកុំឱ្យបន្តចាញ់បោកមេខ្យល់ ព្រោះការលួចឆ្លងដែនបែបនេះ ជាទង្វើខុសច្បាប់ ប៉ះពាល់ដល់សេចក្ដីសុខរបស់បងប្អូន និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរការពាព្រំដែនលេខ៥០៣ ដែលបញ្ជាផ្ទាល់លើការងារល្បាតពួនស្ទាក់នេះបានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនពលករខ្មែរ-ថៃទាំង ៣៧នាក់នេះ ធ្វើឡើងដោយកម្លាំងសហការរួមមាន កម្លាំងកងការពារព្រំដែនលេខ៥០៣ , កងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

website_news/2021300908.txt · Last modified: 2021/09/30 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki