website_news:2021300911

កងកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនពលករខ្មែរ ១១នាក់បម្រុងឆ្លងដែនចូលប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatSeptember 29, 2021

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងសហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនពលករខ្មែរបម្រុងឆ្លងដែនចូលប្រទេសថៃ បានចំនួន១១នាក់ ក្នុងនោះស្រី៥នាក់ និងកង់បីចំនួន១គ្រឿង នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោក មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានបញ្ជាក់ថាកងកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង ថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ បានដឹកនាំកម្លាំងដើរល្បាត បានជួបពលករខ្មែរបំរុងឆ្លងដែនចូលប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ លោកបន្តថា អនុវត្តតាមបទបញ្ជាថ្នាក់លើកម្លាំងគ្រប់គោលដៅ បានល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យធ្វេសប្រហែសឡើយ ព្រោះខណៈពេលប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

website_news/2021300911.txt · Last modified: 2021/09/30 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki