website_news:2021301102

រដ្ឋាភិបាលថៃ អនុញ្ញាតឲ្យពលករបរទេសរាប់សែននាក់ ដើម្បីដំណើរការសេដ្ឋកិច្ច និងទប់ស្កាត់ការជួញដូរមនុស្ស

https://cen.com.kh/ Posted ByPen Srey NeatNovember 29, 2021

រាជធានីបាងកក ៖ ចាប់តាំងពីចាប់ផ្ដើមបើកទ្វារប្រទេសឡើងវិញមក រដ្ឋាភិបាលថៃ គ្រោងអនុញ្ញាតដល់ពលករបរទេស ប្រហែល៤០ម៉ឺននាក់ មកពីប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ចូលមកធ្វើការ ដោយសារស្របច្បាប់ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ និង ទប់ស្កាត់ការជួញដូរមនុស្ស ដោយខុសច្បាប់។

លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃ បានបញ្ជាក់ថា លោកគ្រោងនឹងជួបពិភាក្សាជាមួយក្រសួងការងារកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អំពីករណីកម្លាំងពលកម្មនេះ ព្រោះថៃ ត្រូវការពលករកាន់តែច្រើនឡើង សម្រាប់ជួយដល់វិស័យសេដ្ឋកិច្ចរបស់ខ្លួន។ ថៃអនុញ្ញាតដល់ពលករ មកពីប្រទេសជិតខាងទាំង៣នេះ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូកូវីដ-១៩ ហៅកាត់ CCSA បានបញ្ជាក់ថា រដ្ឋាភិបាលថៃ គ្រោងនឹងអនុញ្ញាតឱ្យពលករប្រែល៤០០ ០០០នាក់ មកពីប្រទេសជិតខាង ចូលមកធ្វើការងារក្នុងប្រទេសថៃ ដោយស្របច្បាប់។ ថៃត្រូវការពលករបរទេសជាច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យដំណើរការឡើងវិញ និង ទប់ស្កាត់ការជួញដូរមនុស្សដោយខុសច្បាប់ ឆ្លងព្រំដែន និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩ផងដែរ។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២,១លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២០ ៧០៥នាក់ និង មានអ្នកជាសះស្បើយជាង២លាននាក់៕រក្សាសិទ្ធិដោយ ៖សារាយSN

website_news/2021301102.txt · Last modified: 2021/11/30 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki