website_news:2021301103

អគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បន្តអន្តរាគមន៍បញ្ជូនពលករខ្មែរ ៣២នាក់ មកមាតុភូមិវិញ

http://freshnewsasia.com/ 2021-11-29 11:41am

(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានបន្តអន្តរាគមន៍បញ្ជូនពលករខ្មែរ ៣២នាក់ ឱ្យបានមាតុភូមិនិវត្តន៍វិញ។ លោក កុយ គួង បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃ បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអូរបីជាន់ខេត្តបន្ទាយមានជ័យ៕

website_news/2021301103.txt · Last modified: 2021/11/30 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki