website_news:2021301104

នគរបាលព្រំដែន និងយោធា រួមគ្នាទប់ស្កាត់ពលករមិនឲ្យឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១៤:១៨

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ និងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា បានរួមគ្នាទប់ស្កាត់ពលករប្រុសស្រីចំនួន២៣នាក់មិនឲ្យឆ្លងដែនខុសច្បាប់។ ករណីទប់ស្កាត់ខាងលើនេះ បានធ្វើឡើងនៅក្បែរបន្ទាត់ព្រំដែន ចំណុចប៉ាតង់ទឹក ស្ថិតក្នុងភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខណៈពេលកម្លាំងសមត្ថកិច្ចទាំង២ បានចុះល្បាតការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ ហើយក៏ជួបប្រទះនឹងពលករបំរុងឆ្លងដែនខុសច្បាប់ចំនួន២៣នាក់ ក្នុងនោះមានស្រី១៣នាក់ និងកុមា៣នាក់ ហើយពួកគេគឺមកពីខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាកាវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់តាមបណ្តាញសង្គមវ៉សអាប់ថា ករណីចុះល្បាត និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នេះ គឺធ្វើតាមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត ។ លោកមេបញ្ជាការបន្តថា ក្រោយពេលចាប់ខ្លួនពលករទាំងនេះ បាននាំមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចក៏បានបញ្ជូនបន្តទៅឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

website_news/2021301104.txt · Last modified: 2021/11/30 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki