website_news:2021310502

នគរបាលការពាព្រំដែនគោក បង្ក្រាបទប់ស្កាត់ ពលរដ្ឋខ្មែរបម្រុងឆ្លងដែនចូលទឹកដីថៃ ខុសច្បាប់ ចំនួន១៥នាក់

https://cen-news.com/archives/ Posted ByPen Srey Neat May 28, 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃដោយមិនស្របច្បាប់ ចំនួន ១ករណី នៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។ ការបង្ក្រាបទប់ស្កាត់ ពលរដ្ឋខ្មែរបម្រុងឆ្លងដែននេះ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ពលករដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានចំនួន ១៥នាក់ (ស្រី ៦នាក់) បានបញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021310502.txt · Last modified: 2021/05/31 12:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki