website_news:2021310506

កម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ សហការទទួលពលករខ្មែរ មកពីថៃម្នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 3:00 pm 28 ឧសភា 2021

ខេត្តបាត់ដំបង ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជា បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្តីទី) សហការជាមួយកម្លាំងលយោធាផ្នែកសឹករងសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ាន់-សុផល មេបញ្ជាការរងផ្នែកសឹករង និងកម្កាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការ-គ ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូនចំនួន ១នាក់។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំង បានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021310506.txt · Last modified: 2021/05/31 12:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki