website_news:2021310509

បញ្ជូនពលករខ្មែរត្រឡប់មកពីស្រុកថៃជាង១០នាក់ទៅធ្វើចត្តាឡីស័ក

https://cambodiaflashnews.com/ by Mr Ratanak May 28, 2021 ដោយ៖វិចិត្រ

បាត់ដំបង៖ ពលករខ្មែរជាង១០នាក់ មានទាំងក្មេងតូចផង ដែលបានវិលត្រឡប់មកពីស្រុកថៃ ទៅស្រុកកំណើតវិញកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនបានយកឧបករណ៍សម្រាប់ឆ្លងអូររង់ចាំទទួល។ មុនពេលឆ្លងមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកអូរមានការកើនឡើងពិបាកឆ្លងមកខាងកម្ពុជា។ តែអាជ្ញាធរ និងសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែន បានយកសម្ភារធ្វើជាក្បូនដែលរៀបចំទុកចាំជាស្រេចហើយទៅចម្លងពួកគាត់ រួចដឹកទៅមណ្ឌលសុខភាពធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃមុនឱ្យត្រឡប់ទៅលំនៅវិញ៕

website_news/2021310509.txt · Last modified: 2021/05/31 12:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki