website_news:2021310511

ស្ថានទូតកម្ពុជាប្រចាំ ម៉ាឡេស៊ី ជួយពលករខ្មែរ១១នាក់ មានកុមារម្នាក់ឱ្យត្រឡប់មកវិញ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៣០ ឧសភា ២០២១ ដោយ deth leng

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះថា ដោយមានកិច្ចជួយអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ១១នាក់ និងកុមារ ០១ នាក់ នឹងធ្វើដំណើរមកមាតុភូមិវិញ តាមជើងយន្តហោះលេខ SQ158 ហើយនឹងមកដល់នៅវេលាម៉ោង៥ និង៣៥ នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។ បើតាមលោក កុយ គួង ក្រុមពលករខ្មែរទាំងនោះ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិត ឆ្លងដែន និងរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្រ្តីជូនពួកគាត់ខាងលើ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ អត្ថបទ៖កោះកែវ

website_news/2021310511.txt · Last modified: 2021/05/31 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki