website_news:2021310801

អាមេរិក ធ្វើសកម្មភាព ៥ឆ្នាំ លើគំរោងលុបបំបាត់ឫសគល់ ជួញដូរមនុស្ស

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

(ភ្នំពេញ)៖ រដ្ឋាភិបាលអាមេរិក ផ្តើមសកម្មភាពថ្មី នៅកម្ពុជារយៈពេល ៥ឆ្នាំ លើគំរោងលុបបំបាត់ឫសគល់ នៃការជួញដូរមនុស្ស។ សកម្មភាពនេះផ្តើមដោយលោកឯកអគ្គរដ្ឋទូត W.Patrick Murphy និងលោកជំទាវ ជូ ប៊ុន អេង អនុប្រធានអចិន្រ្តៃយ៍នៃគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បំពេញបន្ថែមលើបទពិសោធន៍រាប់ឆ្នាំ ពីកម្មវិធីកន្លងមក ក្នុងការប្រឆាំងការជួញដូរមនុស្ស ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID។

ស្ថានទូតបញ្ជាក់ថា«រដ្ឋាភិបាលសហរដ្ឋអាមេរិក មានមោទនភាពសូមប្រកាសការចាប់ផ្តើមសកម្មភាពថ្មីមួយ មានរយៈពេល ៥ ឆ្នាំ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ស្តីពីការប្រឆាំងការជួញដូរមនុស្ស សកម្មភាពនេះមានបំណងលុបបំបាត់មូលហេតុជាឫសគល់នៃការជួញដូរមនុស្ស ការពារក្រុមមនុស្សងាយរងគ្រោះពីការជួញដូរ ហើយជួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងជួយដល់ជនរងគ្រោះឱ្យបានល្អ»៕

website_news/2021310801.txt · Last modified: 2021/08/31 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki