website_news:2021310802

១ថ្ងៃមានពលករខ្មែរ២៥៨នាក់ ត្រឡប់ពីថៃចូលតាមច្រកចំនួន៣ក្នុងខេត្តបន្ទាយមានជ័យ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៨ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១១:០១

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរត្រឡប់ពីថៃចូលមកកម្ពុជាតាមច្រកចំនួន៣ត្រឹមពេល១ថ្ងៃ គឺមានចំនួន២៥៨នាក់ ហើយបានរកឃើញវិជ្ជមានកូវីដ.១៩ចំនួន៤៤នាក់ គិតត្រឹមថ្ងៃទី២៧ សីហា នៅខេត្តបន្ទាយមានជ័យ។

យោងតាមលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា ខេត្តបន្ទាយមានជ័យមានច្រកចំនួន៣កន្លែង ដែលមានពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា ដែលត្រូវបានក្រុមការងារទទួលដើម្បីពិនិត្យសុខភាព នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ទី១-ច្រកអូរបីជាន់ ស្រុកអូរជ្រៅរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ចំនួន២៦នាក់ (ស្រី១២នាក់)។ ទី២-ច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួករកឃើញវិជ្ជមានកូវីដ.១៩ចំនួន១៥នាក់ (ស្រី៨នាក់) និងទី៣-ច្រកបឹងបេង ស្រុកម៉ាឡៃ រកឃើញវិជ្ជមានកូវីដ.១៩ចំនួន៣នាក់ (ស្រី១នាក់) ។ លោកបានបញ្ជាក់ថា ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកចំនួន៣កន្លែង ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានក្រុមការងារទទួលដើម្បីពិនិត្យសុខភាពនិងយកសំណាក់ ដើម្បីធ្វើតេស្តអ្នកដែលរកឃើញវិជ្ជមានកូវីដ.១៩ ត្រូវបានដឹកជញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលព្យាបាលកម្រិតស្រាលខ្លាកូថ្មី ក្រុងសិរីសោភ័ណ និងអ្នកអវិជ្ជមានកូវីដ.១៩ ត្រូវដឹកជញ្ជូនតាមរថយន្តក្រសួងការពារជាតិដាក់តាមមណ្ឌលក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ៕

website_news/2021310802.txt · Last modified: 2021/08/31 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki