website_news:2021310804

កំណើនពលករឆ្លងដែនមកពីថៃ តាមច្រកអូរស្មាច់មានការធ្លាក់ចុះច្រើន

https://news.btv.com.kh/ 08/26/2021 10:08 AM

ឧត្តរមានជ័យ ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងខែសីហា ឆ្នាំ២០២១នេះ កំណើនលំហូរពលករខ្មែរ ឆ្លងដែនមកពីស្រុកថៃ គឺហាក់បីដូចជាមានការថយចុះច្រើន ក្នុងមួយថ្ងៃមានចំនួនជាង២០០នាក់ តែប៉ុណ្តោះ បើធៀបនឹងពាក់កណ្តាលដើមខែសីហាវិញនោះ គឺមានចំនួនដល់ទៅ ៥០០នាក់ក្នុងមួយថ្ងៃៗ។

លោក ឌី រ៉ាដូ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពកំណើនពលករខ្មែរ ឆ្លងមកពីថៃចូលតាមច្រកអូរស្មាច់ មានការថយចុះច្រើនជាងមុន គឺមួយថ្ងៃមានត្រឹម២០០នាក់ ហើយចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩នោះ ខាងក្រុមគ្រូពេទ្យជួរមុខបានរកឃើញជាបន្តបន្ទាប់ ប៉ុន្តែមានចំនួនតិចតូចមិនមានច្រើនដូចករណីមុនៗនោះឡើយ ទាំងការឆ្លងក្នុងសហគមន៍ផងនោះ។ លោកបន្តថា ទោះបីជាស្ថានភាពកំណើនពលករឆ្លងដែនមកពីថៃ បច្ចុប្បន្នមិនមានករណីឆ្លងច្រើនយ៉ាងណាក្តីក៏យើងនៅបន្តអនុវត្តវិធានការការព្វកិច្ចពាក់ម៉ាក ការរក្សាគម្លាតឲ្យបានខ្ជាប់ខ្ជួន ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការកាត់ផ្តាច់កុំឲ្យមានការចម្លងបន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។

តាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត គិតត្រឹមម៉ោង៧:៣០នាទីថ្ងៃទី២៥ សីហា ចំនួនពលករចូលមកថ្មីមានចំនួន១៨៤នាក់ ស្រី៨១នាក់ វិជ្ជមាន២៣នាក់ ស្រី១១នាក់ សហគមន៍៣៤នាក់ ជាសះស្បើយ១០២នាក់ សរុបមកអ្នកឆ្លងកូវីដ-១៩ក្នុងខេត្តមាន៦.៣៥៩ករណី ១.៤២៥ករណី កំពុងសម្រាកព្យាបាល១០ករណីស្លាប់ ៕អត្ថបទ ៖ ឃិនសារិទ្ធ

website_news/2021310804.txt · Last modified: 2021/08/31 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki