website_news:2021310805

កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានដឹកជញ្ជូនពលករចំណាកស្រុក នៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា បានចំនួន៥៩៥ នាក់

https://cen.com.kh/ Posted ByPen Srey NeatAugust 28, 2021

ភ្នំពេញ ៖ រថយន្តកងទ័ព របស់កងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានដឹកជញ្ជូនពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា បានចំនួន៥៩៥ នាក់ ដែលស្មើនិង៩៦ ជើង។ កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអង្គភាពជំនាញដឹកជញ្ជូនសម្ភារៈ កម្លាំងទ័ព ធានាបម្រើប្រយុទ្ធ បច្ចុប្បន្នកំពុងទទួលបទបញ្ជា ដឹកពលករចំណាកស្រុក នៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា ដែលជាយន្តការមួយ របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ចូលសហគមន៍ តាមរយៈពលករចំណាកស្រុកទាំងនោះ។

តាមបទបញ្ជាដ៏ខ្ពង់ខ្តស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ និងកងកម្លាំងជំនាញដឹកជញ្ជូន ដែលបានចាត់តាំង ក្នុងបេសកកម្មនេះ នៅបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកពលករខ្មែរ ទៅដាក់នៅតាមបណ្តាគោលដៅ ដែលបានកំណត់ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

website_news/2021310805.txt · Last modified: 2021/08/31 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki