website_news:2021310806

ពលករខ្មែរ ចំនួន៩នាក់ នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាវិញ នាល្ងាចនេះ និងព្រឹកស្អែក

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ២៩ សីហា ២០២១ដោយ sopheak khoun

ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ និងជួយសម្របសម្រួលបញ្ជូនពលករ-ពលការិនីចំនួន៩នាក់ មកកម្ពុជាវិញ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹង នារសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហា នេះថា ក្នុងចំណោមពលករ-ពលការនីខ្មែរទាំងនោះ មាន៨នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរី លេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង០៥ និង៣០នាទីល្ងាចនេះ។ ចំណែកពលការិនីម្នាក់ទៀត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាស ចរណ៍សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០ នាទីល្ងាចស្អែក។

បើតាមលោក កុយ គួង ករណីនេះស្ថានទូត បានជួយចេញលិខិត ធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងបានផ្តល់ជំនួយ ជាកញ្ចប់ស្បៀងអាហារ ដល់ពលករ-ពលការិនី ដែលខ្វះខាត និងប្រាក់ឧបត្ថមមួយចំនួន ក្នុងអំឡុងពេល រង់ចាំត្រឡប់ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ-ពលការិនី និងកុមារខាងលើ ទៅអាកាសយានដ្ឋាន KLIA ផងដែរ៕ អត្ថបទ៖ កោះកែវ

website_news/2021310806.txt · Last modified: 2021/08/31 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki