website_news:2021310808

ឃាត់ខ្លួនជនជាតិថៃ ៦ នាក់ បម្រុងឆ្លងដែនមកធ្វើការនៅកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃចន្ទ ៣០ សីហា ២០២១ដោយ deth leng

ជនជាតិថៃចំនួន ៦ នាក់ ដែលក្នុងនោះមានប្រុសចំនួន ២ នាក់ និងស្រី ៤ នាក់ ត្រូវបានតម្រួតការពារព្រំ ដែនថៃ លេខ១២ ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច បានណឺនសុំប៊ូន ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរតាមរថយន្ត អ៊ីស៊ុយស៊ុយមួយគ្រឿង ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា។ ជនជាតិថៃទាំង ៦ នាក់ បានសារភាពថា ពួកគេត្រូវចំណាយឱ្យអ្នកបើកបរម្នាក់ ៥០០ បាត ក្នុងការនាំឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជា តាមច្រករបៀង តែត្រូវចាប់ខ្លួនទៅហើយ។ ពួកគេបានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយបានប្រាក់ខែ ២០.០០០ បាត៕ សោ និយមរ័ត្ន

website_news/2021310808.txt · Last modified: 2021/08/31 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki