website_news:2021311202

ជម្រះជនជាតិអាមេរិកកាំងម្នាក់ ជាប់ពាក់ព័ន្ធនឹងការទិញពេស្យាចារកុមារខ្មែរ និង ផលិត រូបភាពនិងសសម្ភារៈអាសអាភាស នៅកម្ពុជា

https://dap-news.com/national/ BySS107Posted on December 29, 2021

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ជាបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទជនជាតិអាមេរិកម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយមួយកុមារាខ្មែរ ជាច្រើននាក់ និង ថតស្រាត និង រូបអាសអាភាសរបស់ពួកគេ ដើម្បីចែកចាយ ប្រព្រឹត្ដនៅ ខេត្តសៀមរាប នៅក្នុងឆ្នាំ២០១៩ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ REIDY JOHN PATRICK ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិអាមេរិក មុខរបរមុនចាប់ខ្លួន ជា អ្នកមើលថែសួន រស់នៅខេត្តសៀមរាប។ លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទជនជាតិអាមេរិក ត្រូវបានសាលាខេត្តដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នំា និង ពិន័យជាប្រាក់ ចំនួន ៤លានរៀល ដាក់ចូលក្នុងថវិកាជាតិ និង បង្កាប់ឱ្យគាត់ ត្រូវសងជំងឺចិត្តចំនួន ២០លានរៀល ទៅកុមារាកម្ពុជាម្នាក់ ដែលជា ជនរងគ្រោះ។

ជនជាប់ចោទឈ្មោះ Eidy Jonh Patrick ត្រូវបានជាប់ចោទពីបទ: ការទិញពេស្យាចារកុមារ និង ការផលិត រូបភាពនិងសម្ភារៈអអាសអាភាសកុមារ តាមមាត្រា ៣៤ មាត្រា ៤១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្នូវភេទ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។ ជនជាប់ចោទ ឈ្មោះ REIDYJOHNPATRICK ត្រូវបានចាប់ឃាត់ខ្លួន កកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅសង្គាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប យោងតាមបណ្តឹងរបស់ អាណាព្យាបាលរបស់កុមារារងគ្រោះ ម្នាក់ ព្រមទាំងមានការ ចូលរួម អំពី មន្រ្តីជំនាញ នៃ អង្គការ APLE Cambodia។ សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២២៕ដោយ រស្មី អាកាស

website_news/2021311202.txt · Last modified: 2021/12/31 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki