website_news:2021311203

អាជ្ញាធរស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងប្រគល់ទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

https://gdlf-kh.com/ 2021/12/29/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រ ក្នុងឃុំសន្តិភាព និងឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបបានចំនួន១៨នាក់ ស្រី០៨នាក់ ក្មេង២នាក់ ក្មេងស្រី០១នាក់។ ក្រោយពីទទួលបាន កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចក៏បានប្រគល់បងប្អូនទាំងអស់អោយទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

website_news/2021311203.txt · Last modified: 2021/12/31 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki