website_news:2021311204

ពលករខ្មែរជាង ២០០នាក់ត្រូវទាហានថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញតាមច្រកអូរអន្លក់

http://nokorwatnews.com/ 30/12/2021

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១នេះ ដោយអនុវត្តវិធានការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ កម្លាំងប្រចាំការគោលដៅតំបន់ព្រំដែនបានទទួលពលករខ្មែរមានចំនួន ២០៣នាក់ ពីភាគីទាហានថៃ នៅត្រង់ចំណុចច្រកទ្វារតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្តកិច្ចជំនាញបានបន្តថាពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ទាំង ២០៣នាក់ រួមមាន ៨១នាក់ជាស្ត្រី និងម្នាក់ផ្ទុកជំងឺកូវីដ-១៩ រួមទាំងក្មេងចំនួន ៤៨នាក់ផងដែរ។ សមត្តកិច្ចជំនាញបន្តទៀតថាការទទួលពលករខ្មែរខាងលើក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើតេស្តរហ័សជាលទ្ធផលឃើញវិជ្ជមានកូវីដ-១៩ ម្នាក់បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលត្រាវជូរ ។ ចំណែកពលករខ្មែរចំនួន ១២៤នាក់ដែលទទួលវ៉ាក់សាំងរួច បានអនុវត្តវិធានការអប់រំណែនាំហើយឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ក្រៅពីនេះបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន បន្ត៕

website_news/2021311204.txt · Last modified: 2021/12/31 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki