website_news:2022010201

ពលករខ្មែរបន្តវិលត្រឡប់ពីប្រទេសថៃចូលស្រុកកំណើតវិញ ក្នុងពេលបុណ្យចូលឆ្នាំចិន

https://kbn.news/ January 31, 2022

រាជធានីភ្នំពេញ៖ ខណៈបុណ្យចូលឆ្នាំចិនចូលមកដល់ កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិលត្រឡប់មកពីប្រទេសថៃចំនួន២៨៣នាក់។ ការទទួលនេះធ្វើឡើងដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្ត្រ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។

បន្ទាប់ពីសាកសួរ, កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ចំនួន ២៨៣នាក់ ស្រី១០០នាក់.ក្មេង៥៧នាក់.ស្រី២៤នាក់ កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផលអវិជ្ជមានកូវីដ១៩ ទាំងអស់ ។ ពលករចំនួន ៤៨នាក់.ស្រី២១នាក់ ក្មេង៧នាក់.ស្រី៤នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២៣៥ន.ស្រី៧៩ន. ក្មេង៥០នាក់.ស្រី២០នាក់. ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៦.ស្រី៨នាក់. ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2022010201.txt · Last modified: 2022/02/01 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki