website_news:2022010202

កងកម្លាំងអាជ្ញាធរ បន្តទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង

https://gdlf-kh.com/ 2022/01/31/ Seng Chanmonirith ខេត្តបាត់ដំបង D819

នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន២៣៣នាក់, ស្រី៨២នាក់ និងក្មេង៣៣នាក់ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស និងជាលទ្ធផល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់។ ក្នុងនោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨៦នាក់ (ស្រី៦៥នាក់, ក្មេង៣០នាក់) ចំណែកពលករចំនួន៤៦នាក់, ស្រី១៦នាក់ និងក្មេង៣នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ដោយបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំ ដល់២៤ឆ្នាំចំនួន១៥នាក់(ស្រី៥នាក់)ហើយក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

website_news/2022010202.txt · Last modified: 2022/02/01 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki