website_news:2022010302

ស្ថាប័នរដ្ឋ និងវិស័យឯកជនសហការធ្វើយុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ ២០២២ ដើម្បីរួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 27 February 2022 | 18:51 ICT

ភ្នំពេញៈ ស្ថាប័នរដ្ឋ និងវិស័យឯកជនសហការធ្វើយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ ដើម្បីរួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវនៅកម្ពុជាខណៈកុមារ និងយុវជនជិត ១០០០ នាក់ បានចូលរួម។ យុទ្ធនាការនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមខែកុម្ភៈ មកក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអ៊ីនធឺណិតជាពិសេស លើកកម្ពស់ការចូលរួមធ្វើឱ្យបច្ចេកវិទ្យាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត។

សេចក្តីប្រកាសព័ត៌មានរួមចុះថ្ងៃទី២៥ ខែកុម្ភៈ បានឲ្យដឹងថាយុទ្ធនាការនេះមានគោលដៅដើម្បីផ្សព្វផ្សាយទៅដល់កុមារ និងយុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនស៊ីន ធឹណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមចំណែកក្នុងការធ្វើឪ្យប្រព័ន្ធអ៊ីនធឺណិតកាន់តែល្អប្រសើរ និងមានសុវត្ថិភាព។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ យុទ្ធនាការនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធ Zoomដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងសាលាប៊ែលធីអន្តរជាតិ (BELTEI International School) ដែលមានអ្នកចូលរួមជាកុមារ យុវជន លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាប្រមាណ ២៥០ នាក់។

មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី០៨ ខែកុម្ភៈ កន្លងទៅ នៅវិទ្យាស្ថានជាតិអប់រំ យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បី សុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ ក៏ត្រូវបានធ្វើឡើងដោយអង្គការសកម្មភាពដើម្បីកុមារ(APLE)និងស្ថាប័នរដ្ឋឯកជននិងអង្គការសង្គមជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយទៅដល់អ្នកចូលរួមប្រមាណជិត ៤០០ នាក់ដោយក្នុងនោះភាគច្រើនកុមារ យុវជន។

សេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា៖«យុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២២ ប្រារព្ធឡើងក្រោមប្រធានបទ រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ»។

សូមរំឭកថា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងដំបូងបំផុតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយប្រទេសចំនួន១៤ (១៣ប្រទេសនៅអឺរ៉ុប និងប្រទេសអូស្ត្រាលី) តាមរយៈការសម្របសម្រួលពីបណ្តាញអង្គការជាដៃគូរបស់បណ្ដាញសាលារៀននៅសហភាពអឺរ៉ុប (EUN Partnership) ហើយយុទ្ធនាការនេះបានពង្រីកវិសាលភាពរបស់ខ្លួននៅសហភាពអឺរ៉ុប ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់បណ្ដាញជាសកល នៃគណៈកម្មាធិការទិវាសុវត្ថិភាពអឺនធឺណិតនៅតាមបណ្តាប្រទេសនានា។ យុទ្ធនាការនេះទទួលការគាំទ្រកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយរហូតមកទល់បច្ចុប្បន្ន ទិវានេះបានក្លាយជា ព្រឹត្តិការណ៍សកលដ៏សំខាន់មួយ ដែលមានប្រទេស និងដែនដីប្រមាណជា២០០នៅទូទាំងពិភពលោកបានចូល រួមប្រារព្ធអបអរសាទរជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរ សិស្សានុសិស្ស គ្រូ បង្រៀន តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ឪពុកម្ដាយ និងជាពិសេសកុមារ និងយុវវយរាប់លាន នាក់។នេះបើតាមការអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មាន។

ដោយឡែកនៅប្រទេសកម្ពុជា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិ ត្រូវបានផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការ សកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការប្រយុទ្ធប្រឆាំងអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងជាដៃគូគាំទ្រមួយប្រចាំប្រទេសកម្ពុជា នៃគណៈកម្មាធិការរៀបចំទិវាសុវត្ថិភាពអឺនធឺណិត ចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ លោក ខឹម វ៉ាន់ដូ ប្រធានបច្ចេកទេសផ្នែកកិច្ចការពារកុមារនៃអង្គការសកម្មភាពដើម្បីកុមារបាននិយាយថាការចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៊ិនធឺណិតនេះ បានសំដែងនូវការប្ដេជ្ញាចិត្តដ៏មុះមុតរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការរំលោភបំពានរួមទាំងការរំលោភបំពានតាមប្រព័ន្ធអនឡាញ។ លោកបន្តថាការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធក្នុងពេលនេះ ក៏បានក្លាយជាចំណែកដ៏ធំមួយនៃការផ្លាស់ប្ដូរឥរិយាបទ និងការជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ ការគោរព ការចេះគិតពិចារណា និងភាពច្នៃប្រឌិត។ លោកបានបញ្ជាក់ថា៖«យើងសង្ឃឹមថា ទិវានេះនឹងក្លាយទៅជាទិវាជាតិមួយដែលត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ»។

កាលពីឆ្នាំ ២០២១ កន្លងមកនេះ អង្គការសកម្មភាពដើម្បីកុមារដោយ ទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋមួយចំនួនបានរៀបចំយុទ្ធនាការនេះ ឡើងដោយកំណត់ជាយុទ្ធនាការគាំទ្រ “ទិវាអន្តរជាតិដើម្បីសុវត្ថិភាពអឺនធឺណិត និងលើកកម្ពស់សីលធម៌ដើម្បី សុវត្ថិភាពសង្គម“ ក្រោមប្រធានបទ”រួមគ្នាធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ“ ជាមួយកុមារ យុវជន លោកគ្រូអ្នកគ្រូ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល។ ជាងនេះទៅទៀត យុទ្ធនាការ ជាស៊េរីផ្សេងទៀត ក៏ត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាយុទ្ធនាការធំចុងក្រោយ។ ជាលទ្ធផល អ្នកចូលរួមសរុបក្នុងយុទ្ធនាការនៅឆ្នាំ២០២១ មានប្រមាណ ៧៤០នាក់ (ស្រី៣៩២នាក់)៕

website_news/2022010302.txt · Last modified: 2022/03/01 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki