website_news:2022010303

ពលករចំណាកស្រុកប្រហែល៣ម៉ឺននាក់ត្រូវគេកេងប្រវ័ញ្ច

https://www.khmertimeskh.com/ ឈុន ស៊ុនលី / Khmer Times February 28, 2022

ក្រសួងមហាផ្ទៃបានសម្តែងការព្រួយបារម្ភថា ពលករចំណាកស្រុកប្រមាណ ៣0000 នាក់ដែលកំពុងធ្វើការនៅប្រទេសថៃកាលពីឆ្នាំមុន ត្រូវបានកេងប្រវ័ញ្ចឱ្យធ្វើការយូរម៉ោង ឬប្រាក់ខែរបស់ពួកគេមិនត្រូវបានផ្តល់ឱ្យពេញលេញដោយសារតែការរីករាលដាលនៃជំងឺកូវិត១៩ ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍កាលពីម្សិលមិញក្នុងវេទិកាប្រឆាំងការជួញដូរមនុស្សថា វាជាការប្រសើរសម្រាប់ប្រជាជនកម្ពុជាធ្វើការនៅក្នុងស្រុក ជាជាងការចេញទៅធ្វើការនៅក្រៅប្រទេស និងតស៊ូក្នុងជីវភាពរស់នៅនៅស្រុកគេក្នុងអំឡុងជំងឺរាតត្បាតកូវិត១៩។ អ្នកស្រីបាននិយាយថា រដ្ឋាភិបាលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការបង់ប្រាក់ចំនួន៣0 ដុល្លារជារៀងរាល់ខែដល់កម្មករកាត់ដេររាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ខណៈដែលពួកគេទទួលបានត្រឹមតែ 50% នៃប្រាក់ខែពីនិយោជករបស់ពួកគេ។ លោកស្រីបានបន្តថា៖ «សូម្បីតែការបង់ប្រាក់ ៣០ ដុល្លារសម្រាប់កម្មករម្នាក់ជាចំនួនដ៏ច្រើនសម្រាប់រដ្ឋាភិបាល។ គួរតែគិតឱ្យបានហ្មត់ចត់ថាមួយណាមានប្រយោជន៍ជាង មិនថាស្នាក់នៅក្នុងប្រទេស ឬចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេង»។ អ្នកស្រីបន្ថែមថា មិនមែនលុយតែមួយមុខទេ ព្រោះពួកគេក៏ត្រូវគិតពីគ្រួសារ សុភមង្គលរបស់ពួកគេ ជាពិសេសកូនៗដែលត្រូវការ ការលួងលោម និងភាពកក់ក្តៅរបស់ឪពុកម្តាយរបស់ពួកគេ ក្នុងពេលដែលពិភពលោកកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ លោកស្រីថា សូម្បីតែរដ្ឋាភិបាលក៏ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែរ ប៉ុន្តែនៅតែបន្តជួយប្រជាពលរដ្ឋ ជាពិសេសកម្លាំងពលកម្ម ហើយពួកគេក៏ត្រូវតែជួយខ្លួនឯងដោយធ្វើការងារផ្សេងទៀតដូចជា ធ្វើស្រែចម្ការ ដាំបន្លែ ឬចិញ្ចឹមសត្វជាដើម។ លោកស្រីក៏បានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះរបៀបដែលអ្នកជួញដូរមនុស្សប្រើអ៊ីនធឺណិតដើម្បីជ្រើសរើសពួកគេដោយផ្តល់ការងារក្លែងក្លាយ និងការសន្យាហើយបន្ទាប់មកកេងប្រវ័ញ្ចពួកគេដើម្បីប្រាក់ចំណេញ ឬប្រើប្រាស់ពួកគេសម្រាប់សកម្មភាពឧក្រិដ្ឋរបស់ពួកគេ។ លោកស្រី យឹម ស្រីសោភា ដែលធ្វើការជាពលករតាមផ្ទះនៅប្រទេសចិន និងថៃអស់រយៈពេលជិតពីរឆ្នាំមកនេះ បាននិយាយថា នាងបានផ្ញើប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាងជារៀងរាល់ខែ ហើយមនុស្សនៅតែមើលងាយនាងនៅពេលនាងត្រលប់មកផ្ទះវិញ។ ស្រ្តីរូបនេះនិយាយថា៖ « ខ្ញុំមិនគួរទៅបរទេសទេ។ ខ្ញុំគួរតែស្នាក់នៅប្រទេសរបស់ខ្ញុំ ហើយធ្វើអ្វីដែលប្រកបដោយភាពច្នៃប្រឌិត ដើម្បីរកប្រាក់ចំណូលបន្ថែម»។ លោកស្រីបាននិយាយថា អ្វីដែលលោកស្រីនឹកបំផុតពេលទៅធ្វើការនៅបរទេសគឺប្តី និងកូនរបស់លោកស្រី។

អ្នកស្រី ទ្រី សុភា មកពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានថ្លែងថា ពលករដែលចាញ់បោកនៅក្រៅប្រទេសភាគច្រើនជាស្ត្រី ដោយសារពួកគេងាយរងគ្រោះ ហើយពួកគេផ្ដោតលើការជួយគ្រួសាររបស់ពួកគេក្នុងអំឡុងពេលបិទប្រទេស ហើយពួកគេឆ្លងកាត់ប្រទេសថៃតាមព្រំដែនខុសច្បាប់។ អ្នកស្រីថា មាននិយោជកដែលមិនបានបើកប្រាក់ខែកម្មករតាមផ្ទះអស់រយៈពេលជាច្រើនខែក្រោមលេសនៃជំងឺកូវីដ-១៩ ហើយពេលខ្លះពួកគាត់ត្រូវបានគេទម្លាក់នៅតាមព្រំដែនដើម្បីសន្យាផ្តល់ការងារ។ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2022010303.txt · Last modified: 2022/03/01 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki