website_news:2022010304

ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មី(អូមីក្រុង)លើពលករមកពីថៃ១៤១នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១០:៣៤

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ.១៩បំប្លែងថ្មីអូមីក្រុងចំនួន២១៦ករណី ទៅលើពលករមកពីប្រទេសថៃចំនួន១៤១នាក់ នេះគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកវេជ្ចៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដប្រភេទបំប្លែងថ្មី «អូមីក្រុង» មានចំនួន២១៦នាក់ (ស្រី១១៥នាក់) ។ ក្នុងនោះ មានពលករខ្មែរត្រឡប់ពីប្រទេសថៃមានចំនួន១៤១នាក់ (ស្រី៨៤នាក់) ឆ្លងក្នុងសហគមន៍មានចំនួន៧៥នាក់ (ស្រី៣១នាក់) ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅបានប្រាប់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះក្រុមការងារទទួលពលករត្រឡប់ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ មានចំនួន១៤៧នាក់ (ស្រី៧១នាក់) កុមារ២៤នាក់ (ស្រី១១នាក់) អ្នកវិជ្ជមានកូវីដ.១៩ចំនួន៤នាក់ (ស្រី១នាក់ កុមារ១នាក់) ហើយពលករដែលបានចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ មានចំនួន១១៨នាក់ (ស្រី៥៩នាក់) ។

website_news/2022010304.txt · Last modified: 2022/03/01 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki