website_news:2022010403

ពលរដ្ឋខ្មែរ៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ ដោយលិខិតឆ្លងដែនហួសសុពលភាព

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ៣១ មីនា ២០២២ដោយ Kang Tola

ឧត្តរមានជ័យ ៖ នៅវេលាម៉ោង ១៤និង០៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានពលករខ្មែរចំនួន ០៣នាក់ ស្រី ០១នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិជាំដែលមានឈ្មោះដូចជា ១,ឈ្មោះ ផូ ស្រីរត្ន័ ភេទស្រី ៣៣ឆ្នាំ ២, ផែន ចាន់ថាច ភេទប្រុស អាយុ ៣៥ឆ្នាំអ្នកទាំងពីរ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ និង ៣,ឈ្មោះ ហេង ជា ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អ្នកទាំងបី ធ្វើការនៅខេត្តស៊ីសាកេតប្រទេសថៃ (លិខិតឆ្លងដែនហួសសុពលភាព) បន្ទាប់មកលោកគ្រូពេទ្យក៏បានយកសំណាកជំងឺ covid-19 ជាលទ្ធផល អវិជ្ជមាន ទាំង ០៣នាក់ ឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

website_news/2022010403.txt · Last modified: 2022/04/01 14:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki