website_news:2022010604

ទាហានវៀតណាមបាញ់ពលករខ្មែរលីបារីឆ្លងដែនម្នាក់របួស ឯជាង១០នាក់រត់ចែកជើងគ្នា

https://kohsantepheapdaily.com.kh/ កំពត៣១ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៤:៤៩

ខេត្តកំពត ៖ កងទាហានវៀតណាមបានបាញ់រះមកលើប្រជាពលរដ្ឋខ្មែរ ដែលកំពុងលីបារី «ហេរ៉ូង» ឆ្លងដែនចំនួន១៤នាក់ កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលដល់ថ្ងៃទី៣១ ឧសភា នៅចំណុចស្ពានមុខបង្គោលលេខ309 ក្នុងភូមិកោះចំការ ឃុំបឹងសាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ករណីបាញ់របស់ភាគីវៀតណាម មកលើប្រជាពលរដ្ឋទាំង១៤នាក់ខាងលើ ធ្វើឱ្យពលរដ្ឋម្នាក់ឈ្មោះ ជឿង ហុង ភេទប្រុស អាយុ២០ របួសជើងខាងស្ដាំ ។ តាមការអោយដឹងពីយុវជនឈ្មោះ ជឿង ហុង ដែលសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយនៅជាប់ច្រកទ្វារអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ឧសភា នេះថា ខ្លួនមិនទាន់មានប្រពន្ធទេដោយជាមួយអ្នកភូមិជាច្រើននាក់ បានជញ្ជូនបារីឆ្លងដែនចូលទៅវៀតណាមខ្លួនក៏បានស្ពាយបារីចំនួន២កេះ ស្មើនិងមួយរយសុងដើរឆ្លងទឹកឆ្លងភក់ប្រហែលមួយគីឡូចូលទៅវៀតណាម ។ ភ្លាមនោះ គ្រាន់តែដើរដល់ចំណុចស្ពានបង្គោល309ស្រាប់តែវៀតណាមបានស្រែក ប៉ុន្តែពួកគាត់មិនចេះភាសារវៀតណាម។ តែអ្នកខ្លះទៀតបានដើរឆ្លងស្ពានស្រាប់តែវៀតណាមបានបាញ់មកលើខ្លួនតែម្ដងបណ្ដាលអោយ ត្រូវរបួសជើងម្ខាង។ ពេលដែត្រូវរបួស ខ្លួនបានរត់ចេញពីកន្លែងគ្រោះថ្នាក់ និងអ្នកលីបារីផ្សេងៗទៀតជាង10នាក់រត់បែកគ្នាអស់។ ជនរងគ្រោះបានដើរមកលាងឈាមនៅមិនឆ្ងាយពីកន្លែងកើតហេតុមិនយូប៉ុន្មានខ្លួន ក៏បានដួលសន្លប់ ហើយមានអ្នករួមដំណើរបីនាក់ទៀតបានសែងយកមកដល់ទូកហើយបានដឹកដល់ផ្ទះនិងយកមកព្យាបាលនៅគ្លីនិកឯកជនមួយនៅព្រែកចាក ។

នៅព្រឹកថ្ងៃទី៣១ ឧសភា នេះ លោកឧត្តមសេនីត្រីម្នាក់ទទួលបន្ទុកកិចការព្រំដែនបានចូលទៅសាកសួរជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ។ លោកឧត្តមសេនីត្រីរូបនោះនិយាយថា ករណីបាញ់នោះសង្ស័យជាក្រាប់កាំភ្លើងកែច្នៃ។ ទោះជាថា គ្រាប់កាំភ្លើងកែច្នៃអ្វី ក៏ដូចនគរបាលខេត្តកំពតបានចូលទៅវៀតណាម ហើយកាលពីព្រឹកមិញ ព្រោះបាញ់មកលើប្រជាពលរដ្ឋអ្នកលីបារីឆ្លងដែនចំនួន៤គ្រាប់។

website_news/2022010604.txt · Last modified: 2022/06/01 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki