website_news:2022010701

កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន

https://gdlf-kh.com/ 30/06/2022 Vicheka បាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត នាថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ ផាត(នាយប៉ុស្តិ៍ស្តីទី)សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន៣នាក់ ដឹកនាំលោកអនុសេនីយ៍ទោ ស៊ឹង ស៊ិត(មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងយោធាកងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៥៣៣ ចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាត ណារ៉ុង (មេបញ្ជាការកងអនុសេនាធំ) បានធ្វើការសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងចំនួន៧នាក់ ស្រី២នាក់ ក្មេង២នាក់ ក្មេងស្រី១នាក់ និងឃាត់ជនសង្ស័យនាំមនុស្សឆ្លងដែន(មេខ្យល់)ចំនួន២នាក់ ។

ប្រជាពលរដ្ឋ និងជនសង្ស័យនាំមនុស្សឆ្លងដែនមានឈ្មោះទីលំនៅដូចខាងក្រោម÷

១-ឈ្មោះ មឿន មាន ភេទប្រុសអាយុ ៣៧ឆ្នាំ។

២-ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ប្រជាពលរដ្ឋទាំងពីរនាក់ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ជាជនសង្ស័យនាំមនុស្សឆ្លងដែន)

៣-ឈ្មោះ ដួង ស្រ៊ីម ភេទប្រុស អាយុ ២៩ឆ្នាំ

៤-ឈ្មោះ ចាន់ ផា ភេទស្រី អាយុ ៤២ឆ្នាំ

៥-ឈ្មោះ ព្រំ អូ ភេទស្រី អាយុ ៤៣ឆ្នាំ

៦-ឈ្មោះ យ៉ាំ លីណា ភេទស្រី អាយុ ៣ឆ្នាំ

៧-ឈ្មោះ ភួង យីវ៉ិន ភេទស្រី អាយុ ៧ខែ បងប្អូនទាំងអស់មានទីលំនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយពីទប់ស្កាត់បាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃចុះកិច្ចសន្យា និងអប់រំណែនាំ រួចបានប្រគល់ឱ្យបងប្អូន និងជនសង្ស័យឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចាត់ការបន្តតាមនីតិវិធី។

website_news/2022010701.txt · Last modified: 2022/07/01 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki