website_news:2022010805

អាជ្ញាធរខណ្ឌទួលគោកចាត់វិធានការក្ដៅលើផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ ម៉ាស្សា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៩ កក្កដា ២០២២ដោយ deth leng

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាកម្លាំងចម្រុះចុះពិនិត្យមើលផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ម៉ាស្សា ដែលប្រជាពលរដ្ឋកំពុងស្អប់ខ្ពើមបំផុត។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥៖១០ នាទីរសៀលថ្ងៃទី ២៩ ខែកក្កដា ស្ថិតនៅតាមបណ្តោយផ្លូវ ៦០៧ ជាប់របងវត្តនាគវន័ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

យោងតាមប្រភពពីមន្ត្រីចម្រុះ ដែលចុះមកប្រតិបត្តិការបង្ក្រាបទៅលើផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ និងម៉ាស្សានេះបានឲ្យដឹងថា មូលហេតុដែលកម្លាំងចម្រុះចុះមកពិនិត្យនិងបង្រ្កាបទីតាំងទាំងនេះគឺតាមបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌទួលគោកខណះដែលលោកអភិបាលខណ្ឌបានដឹងច្បាស់ពីសកម្មភាពក្រុមនារីៗ ភាគច្រើនជាជនជាតិវៀតណាមនេះគឺពួកគេបម្រើសេវារួមភេទ ពុំមែនកោសជប់ម៉ាស្សានោះទេ។ ទីតាំងដែលបើករបរខុសច្បាប់នេះស្ថិតនៅជាប់របងវត្តនាគវ័ន្ត ក្បែរសាលារៀននិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទៀតផង ដែលមានចំនួន៩កន្លែង។ ក្នុងប្រតិបត្តិការខាងលើនេះត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ២២ សង្កាត់បឹងកក់២បានសំដែងការគាំទ្រទៅលើចំណាត់ការដ៏ក្តៅគគុករបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ព្រោះលោកអភិបាលខណ្ឌបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងការមើលងាយមើលថោកពីសំណាក់មនុស្សមួយវាយតម្លៃទៅលើប្រជាពលរដ្ឋនៅក្បែខាងជាស្ត្រីលក់ខ្លួនទាំងអស់នោះ។

ប្រជាពលរដ្ឋសូមប្រកាសគាំទ្ររាល់សកម្មភាពដឹកនាំការងាររបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ជានិច្ចនឹងជារៀងរហូត៕

website_news/2022010805.txt · Last modified: 2022/08/01 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki