website_news:2022010807

ស្ត្រី និងកុមារនៅអ៊ុយក្រែនកំពុងប្រឈមមុខនឹងការជួញដូរមនុស្ស

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២

(អន្តរជាតិ)៖ កាលពីដើមខែនេះ អាជ្ញាធរក្នុងទីក្រុង Kyiv បានចាប់ខ្លួនមេដឹកនាំនៃក្រុមឧក្រិដ្ឋជន ដែល បានជួញដូរស្ត្រីឱ្យរកស៊ីផ្លូវភេទ ជាមួយនឹងការសន្យាថា ផ្តល់ការងារស្របច្បាប់នៅបរទេស។ នេះបើ យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២។ យោងតាមអង្គការសហប្រជាជាតិ ស្ត្រី និងកុមារដែលភៀសខ្លួន ចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន មានហានិភ័យខ្ពស់ នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច។ សូម្បីតែប៉ុន្មានខែ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះនេះ អ្នកតស៊ូមតិសិទ្ធិមនុស្សនៅទូទាំងសហភាពអឺរ៉ុប នៅតែព្រមានមន្ត្រីឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត អំពីបញ្ហានេះ៕ អត្ថបទ៖ សាន លីម៉ា

website_news/2022010807.txt · Last modified: 2022/08/01 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki