website_news:2022010906

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង រកឃើញជនជាតិចិន ១នាក់

https://freshnewsasia.com/ 2022-08-31 06:06pm

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានចុះស្រាវជ្រាវនៅទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយស្រាវជ្រាវស្វែងរកឃើញជនរងគ្រោះ ចំនួន០១នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមាន បណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេ ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រាវជ្រាវស្វែងរកឃើញជនរងគ្រោះចំនួន០១នាក់ ភេទស្រី អាយុ ២៤ ឆ្នាំ ដែលជាជនជាតិចិន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំអ្នកគ្រប់គ្រងជនជាតិចិន០១នាក់ ភេទប្រុស មកធ្វើការសាកសួរ តាមនីតិវិធីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ បន្តតាមនីតិវិធី៕

website_news/2022010906.txt · Last modified: 2022/09/01 20:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki