website_news:2022010907

Hotline ១១៧ ត្រូវបានជនបរទេសរាយការណ៍ និងសុំកិច្ចអន្តរាគមន៍ ឲ្យជួយជាបន្តបន្ទាប់ ករណីបង្ខាំងមនុស្ស ក្រោយនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រកាសបន្ថែមមន្ត្រីនគរបាល ១១៧ អាចសន្ទនាភាសា ចិន វៀតណាម និងអង់គ្លេស

https://gntimes.com/ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline : ១១៧) បានចេញរបាយការណ៍បណ្ដោះអាសន្ន ពាក់ព័ន្ធនឹងករណី បង្ខាំងមនុស្ស ចំនួន ៥ ករណី ស្ថិតក្នុងរាជធានី-ខេត្ត ចំនួន ៤ ផ្សេងគ្នា ដែលទទួលបានប្រភពពីជនជាតិវៀតណាមរាយការណ៍ និងសុំកិច្ចអន្តរាគមន៍ជួយពួកគាត់ ។

ករណីទី ១ នៅវេលាម៉ោង ១០ : ២៥ នាទី ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ ប្រភពពីអ្នកជិះតាក់ស៊ីជាមួយជនរងគ្រោះជាជនជាតិវៀតណាម ដែលបានរត់ចេញរួចពីកន្លែងបង្ខាំង ដោយបញ្ជាក់ទីតាំងនៅ រាជធានីភ្នំពេញ និងសុំអន្តរាគមន៍ ឲ្យជួយពួកគាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៏មានជូន លោក ម៉ៅ ពៅ អនុប្រធានសេនាធិការទទួលបន្ទុកមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោង ១១:៣០ នាទី ។

ករណីទី ២ នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ បងប្រុសរបស់ជនរងគ្រោះ ជាជនជាតិវៀតណាម បានរាយការណ៍មកលេខ ១១៧ ដោយបានបញ្ជាក់ពីទីតាំងក្រុងបាវិត ខេត្តស្វាយរៀង និងសុំអន្តរាគមន៍ ឲ្យជួយពួកគាត់ ។ ក្រោយទទួលបានព័ត៌មាន មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានជូន លោក ម៉ៅ ពៅ អនុប្រធានសេនាធិការទទួលបន្ទុកមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោង ១១:៣៥ នាទី ។

ករណីទី ៣ វេលាម៉ោង ១២:៥៨ នាទី ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ប្រភពពីជនរងគ្រោះ ជាជនជាតិវៀតណាម បានរាយការណ៍មកសមត្ថកិច្ច ១១៧ ដោយបញ្ជាក់ទីតាំង ខេត្តព្រះសីហនុ និងសុំអន្តរាគមន៍ ឲ្យជួយពួកគាត់ ។ មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានជូន លោក ម៉ៅ ពៅ អនុប្រធានសេនាធិការទទួលបន្ទុកមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោង១៣:០៥ នាទី ។

និងករណីទី ៤ នៅវេលាម៉ោង ១៣:០០ នាទី ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ប្រភពពីជនរងគ្រោះ ជាជនជាតិវៀតណាម ដោយបានប្រាប់ពីទីតាំងនៅ អូរស្មាច់ ខេត្តឧត្តរមានជ័យ និងសុំអន្តរាគមន៍ ឲ្យជួយពួកគាត់ ។ មជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានជូន លោក ម៉ៅ ពៅ អនុប្រធានសេនាធិការទទួលបន្ទុកមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោង ១៣:០៨ នាទី ។

ករណីទី ៥ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ១៥:១៤ នាទី ករណីបង្ខាំងមនុស្ស (ជនជាតិវៀតណាម) ទទួលបានប្រភពពីបងប្រុសជនរងគ្រោះ ដោយបានបញ្ជាក់ពីទីតាំងក្រុងបាវិត ខេត្តស្វាយរៀង និងសុំអន្តរាគមន៍ ឲ្យជួយពួកគាត់ ។ មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានជូន លោក ម៉ៅ ពៅ អនុប្រធានសេនាធិការទទួលបន្ទុកមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅម៉ោង ១៧ និង ១៨ នាទី ៕

website_news/2022010907.txt · Last modified: 2022/09/01 20:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki