website_news:2022020203

ពលករចំណាកស្រុកខ្មែរជាង ៣៨៥,០០០ នាក់បានទទួលការចាក់វ៉ាក់សាំងនៅប្រទេសថៃ

https://www.khmertimeskh.com/ Khmer Times February 1, 2022

ពលករចំណាកស្រុកខ្មែរប្រមាណ ៣៨៥,១៨៨ នាក់ដែលធ្វើការក្នុងប្រទេសថៃ ត្រូវបានចាក់វ៉ាក់សាំងនៅចន្លោះពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ នៅក្នុងព័ត៌មានដែលទទួលបានដោយ កាសែតខ្មែរថាមស៍ ក្រាហ្វបង្ហាញថា ចំនួនពលរដ្ឋខ្មែរស្ថិតក្នុងចំណោម ចំនួនជនបរទេសដែលមានអត្រាចាក់វ៉ាក់សាំងច្រើនជាងគេទីពីរ នៃជនបរទេសចំនួន១០ជាតិសាសន៍ នៅក្នុងប្រទេសថៃ។ ក្រាហ្វក៏បានបង្ហាញបន្ថែមទៀតថា ជនបរទេសសរុបចំនួន ២,១៥៤,៨៤៩ នាក់ត្រូវបានចាក់វ៉ាក់សាំង។ សហគមន៍ពលករចំណាកស្រុកច្រើនជាងគេបំផុត ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ គឺមកពីប្រទេសមីយ៉ាន់ម៉ា ដែលមាន ចំនួនសរុប ១,៣០៥,៩២០ នាក់។ ពលរដ្ឋមីយ៉ាន់ម៉ា ក៏មានចំនួនពលករចំណាកស្រុកបរទេសច្រើនបំផុតក្នុងប្រទេសថៃ។ ពលករខ្មែរដែលបានទទួលវ៉ាក់សាំងបង្ការមានចំនួន ១៧,៨៨ ភាគរយ ធៀបនឹងប្រជាជនមីយ៉ាន់ម៉ា ៦០,៦១ ភាគរយ និងប្រជាជនឡាវចំនួន ១៩២,៧៨៩ នាក់ ស្មើនឹង ៨,៩៥ ភាគរយ។ ប្រទេសផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមជាតិសាសន៍ដែលគេចាក់វ៉ាក់សាំងនៅប្រទេសថៃ គឺមានប្រទេសចិននៅលេខ៤ ជប៉ុន ក្រិក ឥណ្ឌា ហ្វីលីពីន អង់គ្លេស និងសហរដ្ឋអាមេរិក។ ព័ត៌មាននេះត្រូវបានផ្តល់ដោយមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការរបស់ក្រសួងសុខភាពសាធារណៈ (MOPH) របស់ប្រទេសថៃ ការវិភាគ និងការពិពណ៌នា៖ ការិយាល័យសហប្រតិបត្តិការអន្តរជាតិ។ ប្រទេសថៃបាននិយាយថា ខ្លួនត្រូវការពលករចំណាកស្រុករហូតដល់ ៨០ ម៉ឺននាក់ ដើម្បីបំពេញការងារក្នុងឧស្សាហកម្មផ្សេងៗក្នុងប្រទេសថៃ៕

website_news/2022020203.txt · Last modified: 2022/02/02 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki