website_news:2022020302

ចំនួនពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងថយចុះ ខណៈមួយចំនួនវិជ្ជមានកូវីដ-១៩

https://btv.com.kh/ 03/01/2022 01:03 PM

បាត់ដំបង៖ ចំនួនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង ក្នុងមួយរយៈពេលចុងក្រោយនេះ មានការថយចុះជាបន្តបន្ទាប់ ខណៈពលករមួយចំនួនតូច ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានយកសំណាកធ្វើ តេស្តរហ័សរកជំងឺកូវីដ-១៩ នៅច្រកព្រំដែន ហើយចំពោះអ្នកវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងបញ្ជូនទៅព្យាបាល អ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ហើយអ្នកអវិជ្ជមាន មានកាតចាក់វ៉ាក់ សាំងពីរដូស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ ប្រធានច្រកព្រំដែនរូបនេះ បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ រំហូរពលករថយចុះ ប៉ុន្តែ ក្នុងចំណោមពលករចូលមកជាង ១០០នាក់ ក្នុងមួយថ្ងៃ មានចន្លោះពី១ទៅ៥នាក់ ត្រូវបានធ្វើតេស្តរហ័ស រកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈពេលមុនរំហូរពលករកើនឡើង តែចំនួនរកឃើញឆ្លងមេរោគកូវីដ-១៩ មានតិចតួច ឬស្ទើរតែគ្មាន។

លោក បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការ សុខាភិបាលនៅច្រកព្រំដែន ត្រូវបានរឹតបន្តឹងដោយគ្មានការធ្វេសប្រហែសឡើយ ទោះបីរំហូរពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃ មានការថយចុះ ហើយពលករភាគច្រើនមានកាតចាក់វ៉ាក់សាំងចាប់ពីពីរដូស ឡើងទៅក៏ដោយ។ ក្នុងមួយរយៈពេលចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបង មានការ ហក់ឡើងបន្តិចវិញ ក្រោយមានការស្ងប់ស្ងាត់មួយរយៈពេលធំ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លង ជំងឺកូវីដ-១៩ កងកម្លាំងចម្រុះការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុង ទឹកដីថៃដោយមិនស្របច្បាប់ នឿត សុភក្រ្ត

website_news/2022020302.txt · Last modified: 2022/03/02 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki