website_news:2022020305

រកឃើញពលករខ្មែរ ០២ នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករ ៧១នាក់ ដែលភាគីថៃចាប់បញ្ជូនមកស្រុកកំណើត

https://gntimes.com/ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២

បាត់ដំបង៖ ពលករខ្មែរ ០២នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរ ៧១នាក់ ដែលភាគីថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតនាព្រឹកថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២២ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានឲ្យដឹងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្រ្តីពលករខ្មែរ ០២នាក់ នេះ បានកើតឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍គីឡូ ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច ៥៣៣ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកគីឡូ ១៣ ស្រុកសំពៅលូន ។ បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុរួចឃើញថា ពលករខ្មែរសរុបទាំងអស់ ៧១នាក់ ស្រី ៣០នាក់ និងក្មេង ២នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សចេញលទ្ធផល វិជ្ជមានជំងឺកូវីដ-១៩ ០២នាក់ (ស្រី) បន្ទាប់មកក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ហើយចំពោះពលករខ្មែរ ៤០នាក់ (ស្រី ១៧នាក់) ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន ដោយឡែក អ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កែនអត់ចេញ មាន ២៩នាក់ ស្រី ១១នាក់ និងក្មេង ០២នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ៕

website_news/2022020305.txt · Last modified: 2022/03/02 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki