website_news:2022020801

ថៃចាប់ខ្លួនជនសង្ស័យពីរនាក់ពីបទ «ជ្រើសរើសពលករ» ឱ្យមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ នៅកម្ពុជា

https://www.khmertimeskh.com/ Khmer Times July 30, 2022

នគរបាលថៃ មកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Technology Crime Suppression Division (TCSD) បានចាប់ខ្លួនបុរស និងស្ត្រីម្នាក់ ពីបទជ្រើសរើសជនជាតិថៃ ឱ្យធ្វើការជាមួយនឹងក្រុមឆបោកតាមប្រព័ន្ធទូរស័ព្ទនៅប្រទេសកម្ពុជា។

យោងតាមនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យជាស្ត្រីជនជាតិថៃត្រូវបានចាប់ខ្លួនជាមួយជនរងគ្រោះមួយចំនួននៅក្នុងរថយន្តដោយប្រើផ្លូវវាងឆ្ពោះទៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ក្នុងអំឡុងពេលសាកសួរបន្ទាប់ពីចាប់ខ្លួន ស្ត្រីរូបនេះបានអះអាងថា គាត់បានទទួលសេវាកម្មជ្រើសរើសពីបងប្រុស និងមិត្តប្រុសរបស់គាត់ ដែលស្ថិតនៅក្នុងការឃុំឃាំងរបស់នគរបាល ដោយបន្ថែមថាគាត់នឹងទទួលបានកម្រៃជើងសារពីអ្នកបោកប្រាស់នៅមជ្ឈមណ្ឌលទូរស័ព្ទក្នុងប្រទេសកម្ពុជាសម្រាប់រាល់ការជ្រើសរើសដែលបញ្ជូនមកគាត់។ ជនសង្ស័យទី២ ត្រូវបាននគរបាលចាប់ខ្លួននៅផ្ទះមួយក្នុងសង្កាត់ On Nut Soi 17 ទីក្រុងបាងកក។ គាត់បានបដិសេធថាគាត់មិនបានដឹងពីការឆបោកដែលបានចោទប្រកាន់ទេ។ ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទឆបោកជាសាធារណៈ ជាសមាជិកនៃក្រុមឧក្រិដ្ឋជន ពីបទធ្វើការជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងពីបទលាងលុយកខ្វក់៕

website_news/2022020801.txt · Last modified: 2022/08/02 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki