website_news:2022020803

កម្ពុជាចាប់បញ្ជូនក្រុមឆបោកតាមទូរស័ព្ទជិត ១០០នាក់ទៅប្រទេសថៃវិញ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១ សីហា ២០២២ដោយ deth leng

ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនក្រុមជនឆបោកតាមទូរស័ព្ទ (Call Center)ជនជាតិថៃប្រគល់ជូនសមត្ថកិច្ចថៃវិញនៅច្រកព្រំដែនអចិន្ត្រៃយ៍ ស្ថិតនៅភូមិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។តំណាងស្នងការនគរបាលខេត្តស្រះកែ វបានមកទទួលយកពួកជនឆបោកជនជាតិថៃសរុបចំនួន ៩៤នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ ដើម្បីដំណើរការកាត់ទោសនៅប្រទេសថៃ ហើយក្នុងចំណោមជនសង្ស័យជនជាតិថៃទាំងនោះ មានដីកាចាប់ខ្លួនរួចហើយចំនួន ៧៤នាក់ និងនៅមិនទាន់មានដីកាចាប់ខ្លួនចំនួន ២០នាក់ទៀត គឺសរុប ៩៤នាក់។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមជនសង្ស័យទាំងអស់បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរបានឱ្យដឹងថា ក្រុមពួកគេទាំងអស់ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងអំពើឆបោកតាមទូរស័ព្ទ(Call Center) និងនៅមានជាច្រើនក្រុមទៀត រួមមានទាំងជនជាតិតៃវ៉ាន់ផងដែរ៕ អត្ថបទ៖ គង់ សំអាន

website_news/2022020803.txt · Last modified: 2022/08/02 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki