website_news:2022020906

បុរសវៀតណាមម្នាក់ត្រូវបានចាប់ខ្លួនក្រោយរត់ពន្ធមនុស្ស៥០នាក់មកកម្ពុជា

https://www.khmertimeskh.com/ Khmer Times September 1, 2022 https://www.khmertimeskh.com/?p=1143059 Cao Sy Huy អាយុ៤០ឆ្នាំ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅខេត្ត Dong Nai ដែលជិតនឹងទីក្រុងហូជីមិញ។ ប៉ូលីសបាននិយាយថា Huy បានឆ្លងដែន វៀតណាម-កម្ពុជា មកធ្វើការនៅកាស៊ីណូនៅកម្ពុជាកាលពីចុងឆ្នាំមុន មុននឹងត្រលប់ធ្វើការអោយក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិននៅកម្ពុជា។ បុរសជនជាតិចិនបានអោយ Huy ទាក់ទងទៅរកអ្នកអត់ការងារធ្វើនៅប្រទេសវៀតណាមតាមរយៈបណ្តាញសង្គម និងនិយាយបញ្ចុះបញ្ចូលពួកគេអោយមកប្រទេសកម្ពុជា។ បន្ទាប់មក Huyបានផ្សព្វផ្សាយការងារក្នុងប្រទេសកម្ពុជាដោយសន្យាផ្តល់ប្រាក់ចំណូលជាមធ្យមចំនួន៨៥០ដុល្លារក្នុងមួយខែ។ ក្នុងខែឧសភា និងមិថុនា Huy បានត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយបានសហការជាមួយជនសមគំនិតមួយចំនួននៅDong Nai ដើម្បីនាំជនជាតិវៀតណាមប្រមាណ ៥០នាក់ មកកម្ពុជាតាមច្រករបៀងខុសច្បាប់។ កាលពីខែកក្កដា ជនសមគំនិតមួយចំនួនត្រូវបានប៉ូលីស Dong Nai ចាប់ខ្លួន បន្ទាប់មក Huy បានត្រឡប់ទៅប្រទេសវៀតណាមវិញ និងបានប្រគល់ខ្លួនទៅអោយប៉ូលីស។

ករណីជនជាតិវៀតណាមជាច្រើននាក់ត្រូវបានបោកបញ្ឆោត និងរត់ពន្ធចូលមកប្រទេសកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិនាពេលថ្មីៗនេះ។ កាលពីដើមខែនេះ ជនជាតិវៀតណាមមួយក្រុមមានគ្នា ៤២នាក់ បានរត់គេចពីកាស៊ីណូកម្ពុជាក្នុងខេត្តកណ្តាលកាលពីពាក់កណ្តាលខែសីហា ហើយព្យាយាមហែលឆ្លងស្ទឹងដើម្បីទៅប្រទេសវៀតណាមវិញ។ ខណៈដែល៤០នាក់បានរត់គេចដោយជោគជ័យ ក្មេងជំទង់ម្នាក់បានលង់ទឹកស្លាប់និងបុរសម្នាក់ផ្សេងទៀតត្រូវបានឆ្មាំកាស៊ីណូចាប់យកទៅវិញ។ ជនដែលរត់គេចខ្លួនបាននិយាយថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ ហើយត្រូវបានគេវាយដំជាញឹកញាប់។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែសីហានៅទីក្រុងហាណូយ លោកវរសេនីយ៍ឯក Khong Ngoc Oanh មកពីក្រសួងសន្តិសុខសាធារណៈបាននិយាយថា មនុស្សរាប់ពាន់នាក់អាចត្រូវបានរត់ពន្ធមកកម្ពុជាដើម្បីកេងប្រវ័ញ្ច ហើយការជួយសង្គ្រោះពួកគេគឺមានការលំបាក។ លោកបាននិយាយថា កម្មករភាគច្រើនដែលត្រូវបានជួញដូរត្រូវបានសន្យាថា “ដោយផ្តល់ការងារងាយស្រួលជាមួយនឹងប្រាក់ឈ្នួលខ្ពស់” តែទីបញ្ចប់ពួកគេត្រូវបាននាំយកទៅកាស៊ីណូ និងត្រូវបានបង្ខាំងនៅកន្លែងផ្សេងទៀតដូចជាអ្នកទោស។ ក្នុងឆមាសទី១ឆ្នាំនេះ ប៉ូលិសវៀតណាមដែលសហការជាមួយអាជ្ញាធរកម្ពុជាបានជួយសង្គ្រោះមនុស្សបានជាង២៥០នាក់។ VNExpress

website_news/2022020906.txt · Last modified: 2022/09/02 11:55 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki