website_news:2022030102

បង្រ្កាបទីតាំងជួញដូរផ្លូវភេទឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងសង្គ្រោះនារីរងគ្រោះ១០នាក់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៣១ ធ្នូ ២០២១ដោយ Sokhom Khon

កម្លាំងនគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងរកស៊ីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ធ្វើការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ និងសង្រ្គោះនារីរងគ្រោះសរុប១០នាក់ ក្នុងនោះមានអនីតិជន៧នាក់។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសូយោង ឃុំ សូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សុខហៀង ហៅ ប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅទីកន្លែងកើតហេតុ និងសង្គ្រោះជនរងគ្រោះចំនួន១០នាក់ ក្នុងនោះអនីតិជនចំនួន០៧នាក់ បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងនីតិវិធីចាត់ការបន្ត ៕ អត្ថបទ៖ សុខុម

website_news/2022030102.txt · Last modified: 2022/01/03 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki