website_news:2022030104

មេខ្យល់នាំពលករខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅតុលាការ

https://kohsantepheapdaily.com.kh/ សៀមរាប ០១ ខែ មករា ឆ្នាំ ២០២២ ម៉ោង ១៩:៥១

ខេត្តសៀមរាប ៖ កម្លាំងនគរបាលចរាចរណ៍ស្រុកអង្គរជុំ បានធ្វើការផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរ ក្រោយពីបានស្គាល់ឈ្មោះអ្នកបើកបរ និងស្លាកលេខឡាន ប៉ះចំមុខសញ្ញាជួញដូរមនុស្ស ដែលស្ថិតក្នុងការស៊ើបអង្កេតរបស់ការិយាល័យជំនាញក៏បានរាយការណ៍មកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ហើយបានរាយការណ៍ជូន លោក ព្រះរាជអាជ្ញា និងបានការអនុញាតិ ឱ្យនាំមុខសញ្ញា និងរថយន្តមកធ្វើការសាកសួរ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ហេតុការណ៍ឃាត់រថយន្ត និងមនុស្សនោះបានធ្វើនៅថ្ងៃទី៣០ ខែធ្នូ ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរជុំ ។

សូមរំលឹកដែរថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជាក៏ដូច ខេត្តសៀមរាប គឺជាអំឡុងពេលដែលបានជួបនូវការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ១៩យ៉ាងខ្លាំងក្លា ការបិទខ្ទប់ដំណើរពីខេត្ត១ ទៅខេត្ត១ ឬបិទខ្ទប់តាមតំបន់ក្នុងខេត្តទៀតផង នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ត្រូវបានបិទមិនឱ្យប្រជាពលរដ្ឋឆ្លងដែនចេញទៅប្រទេសថៃឡើយ ។ ចំណែកពលករ ដែលត្រលប់ចូលពីប្រទេសថៃវិញក៏ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចទៅទទួល ដើម្បីយកមកដាក់ឱ្យធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃ ដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានកំណត់ ។

លោកឧត្តមសេ នីយ៍ត្រី ដួង ថាវ រី ស្នងការរងនគរបាលទទួលបន្ទុក ការិយាល័យប្រឆាំងការជួញ ដូរនិងការពារអនិតិជននៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ករណីនេះសមត្ថកិច្ចព្រំដែននៃខេត្តបន្ទាយមានជ័យបានឃាត់ដំណើរពលករដែលចាញ់បោកមេខ្យល់អូស ទាញបម្រុងឆ្លងដែនដោយខុសច្បាប់ចំនួន១២ នាក់ និងបញ្ជូនតាមក្រុមការ ងារទទួលពលករមកឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ក្រោមការដឹកនាំដ៏ខ្ពងខ្ពស់ និងបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត និងបញ្ជាដឹកនាំផ្ទាល់ពីលោក ស្នងការនគរ បាលខេត្តបានចាត់កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស ជាសមត្ថកិច្ច ដើម្បីស៊ើបអង្កេតរកមេខ្យល់ដែលបោក បញ្ឆោត ពលករឱ្យឆ្លងដែនដោយខុសច្បាប់ ។

សូមបញ្ជាក់ដែរថា ករណីនេះមិនមែនជាលើកទី១ទេ ពីព្រោះសមត្ថកិច្ចជំនាញបានធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនមុខសញ្ញាមេខ្យល់របៀបនេះ បញ្ជូនទៅតុលាការជាច្រើនករណីរួចមកហើយ ។ លោកស្រីបានបន្ថែមថា លោកស្រីបានឱ្យកម្លាំងជំនាញសាកសួរពលករទាំង១២នាក់នោះ រួចមក ពួកគេបានប្រាប់ថា ត្រូវបានមេខ្យល់ និងជា ម្ចាស់ឡាននាំទៅព្រំដែន ដើម្បីប្រគល់ឱ្យមេខ្យល់ផ្សេងទៀតដែលជាក្រុមតែ១នាំឆ្លងដែន ហើយដែលកម្រៃនៃការបង់សេវា គឺមេខ្យល់យកសរុបតែម្តងគឺ១នាក់ ៦០០០ បាត ហើយពលករនឹងធ្វើការកាត់ប្រាក់ខែឱ្យថៅកែថៃ ដើម្បីសងថ្លៃការធ្វើដំណើរ ។ លោកស្រីបានបញ្ជាក់ថា ពលករបានរៀនរាប់សមត្ថកិច្ចយើងថា មេខ្យល់ដែលនាំពួកគេចាកចេញនេះមានឈ្មោះ វាន វិក ភេទប្រុស អាយុ៣៨ឆ្នាំ រសនៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយរថយន្តសាំយ៉ុង១៥កៅអី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U 5236 ជារថយន្តរបស់ឈ្មោះ វាន វិក តែម្តង ។

ក្នុងការស៊ើបអង្កតនេះ ជនសង្ស័យគេចខ្លួនពីមូលដ្ឋានរហូតដល់ថ្ងៃ ៣០ ធ្នូ ២០២១ ទើបលេចមុខ ហើយត្រូវនាំខ្លួនមកសួរនាំក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ។ ក្នុងចម្លើយសារ ភាពរបស់មេខ្យល់ដែលចាស់វស្សា និងមិនរាងចាលម្នាក់នេះបានឆ្លើយយ៉ាងខ្លីៗថា ខ្លួនមិនដែលបានដឹកមនុស្សឆ្លងដែនទេ ទើបតែម្តងនេះគត់ ដែលក្នងករណីនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចនេះឯង ហើយខ្លួននាំតែ៥ នាក់ប៉ុណ្ណោះ ។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ក្រោយឃាត់ខ្លួន តាមបទបញ្ជាពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាបកម្លាំងការិយា័យជំនាញប្រឆាំងការជួញដូរមនុស្សបានកសាងសំណំរឿង បញ្ជូនទៅតុលារការ នៅរសៀលថ្ងៃទី ៣១ ធ្នូ ២០២១នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

website_news/2022030104.txt · Last modified: 2022/01/03 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki