website_news:2022030204

ពលរដ្ឋខ្មែរហូរចូលប្រទេសថៃ ខណៈដែលប្រទេសនេះបើកឲ្យពលករចំណាកស្រុកឡើងវិញ

https://www.khmertimeskh.com/ Khmer Times February 2, 2022

ពលករចំណាកស្រុកបានចាប់ផ្តើមហូរចូលប្រទេសថៃកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះបានបើកព្រំដែនរបស់ខ្លួនឡើងវិញ បន្ទាប់ពីរយៈពេលពីរឆ្នាំ ដោយមានតម្រូវការ ក្នុងការបំពេញកង្វះកម្លាំងកម្លាំងពលកម្ម ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៨០០,០០០ នាក់។

អភិបាលរងខេត្ត លោក ណាតាឆៃ ណាមពុនសុខសាន្ត បាននិយាយថា ពលករខ្មែរសរុបចំនួន ១៨៤នាក់ បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យបានខ្លងលឹក ក្នុងស្រុកអារ៉ាញ់ប្រាថេត ខេត្តស្រះកែវ។ ព្រះរាជាណាចក្រថៃត្រូវការពលករចំណាកស្រុកប្រមាណ ៨០០,០០០ នាក់ជាបន្ទាន់ ដើម្បីបម្រើដល់វិស័យផលិតកម្ម ទេសចរណ៍ និងសេវាកម្ម នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ។ ក្រសួងការងារកំពុងចុះឈ្មោះពលករមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ពលករទាំងអស់នឹងត្រូវធ្វើចត្តាឡីស័កក្នុងប្រទេសថៃ។

នៅក្រោមដំណើរការចុះឈ្មោះរបស់ក្រសួងការងារ និយោជកក្នុងប្រទេសថៃត្រូវបង់ថ្លៃចត្តាឡីស័កចំនួន ៨,៥០០ បាតសម្រាប់ពលករចំណាកស្រុកម្នាក់ៗដែលពួកគេចុះឈ្មោះ។ ពលករចំណាកស្រុកម្នាក់ៗ ត្រូវចំណាយពេលមួយសប្តាហ៍នៅក្នុងមណ្ឌលចត្តាឡីស័កកូវីដ-១៩ ដែលអ្នកណាដែលមិនបានចាក់វ៉ាក់សាំងបង្ការ នឹងទទួលបានការចាក់វ៉ាក់សាំងនៅទីនោះ។ ដំណើរការចុះឈ្មោះរបស់នាយកដ្ឋានការងារ ដើម្បីនាំពលករបរទេសចូល ដំណើរការរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣៕ The Nation

website_news/2022030204.txt · Last modified: 2022/02/03 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki